JICA海外協力隊の世界日記

カンボジア便り

សំឡេងក្នុងទីក្រុងរបស់អ្នក សំឡេងក្នុងទីក្រុងរបស់ខ្ញុំ «កម្ពុជា បាត់ដំបង៖ នៅក្នុងប្រទេសដែលគ្មានមេរៀនតន្ត្រី»

សម្លេងទីក្រុងដែលចាប់ផ្តើមថ្ងៃមួយ

នៅក្នុងទីក្រុងរបស់អ្នក ឥឡូវនេះមានសម្លេងអ្វីកំពុងលាន់? ខ្ញុំកំពុង (ស្ថិត)រស់នៅទីក្រុងបាត់ដំបង ប្រទេសកម្ពុជា។

នៅទីនេះ ជាមួយនឹងសម្លេងរថយន្ត និងម៉ូតូ សម្លេងអ្នកលក់ដូរផ្សេងៗក៏ហោះហើរតាមខ្យល់មកដល់ផងដែរ។ ក្នុងសម្លេងចម្រុះនោះ ខ្ញុំ(អាច)មានអារម្មណ៍ដឹងពីភាពរឹងមាំ និងភាពរស់រវើករបស់ប្រទេសកម្ពុជា។ សម្លេងទីក្រុងទាំងនេះ បានក្លាយជាសំឡេងដែលចាប់ផ្តើមថ្ងៃរបស់ខ្ញុំរាល់ព្រឹក។

BTEC

ខ្ញុំកំពុងបង្រៀនតន្ត្រីនៅសាកលវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀនមួយនៅទីក្រុងបាត់ដំបង ដែលគេស្គាល់ថា BTEC។ នៅក្នុងសាលារៀននៅកម្ពុជា មិនមានមេរៀនតន្ត្រីទេ។ នៅពេលដែលខ្ញុំបានដឹងរឿងនេះ ខ្ញុំមានតែគំនិតតែមួយគត់ គឺចង់នាំយកភាពរីករាយនៃតន្ត្រីទៅកាន់កុមារនានា ហើយនោះជាមូលហេតុដែលខ្ញុំបានមកទីនេះ។

អ្វីដែលទង់ជាតិជប៉ុនបានបង្រៀនខ្ញុំ

BTEC គឺជាសាកលវិទ្យាល័យដ៏អស្ចារ្យដែលបានកសាងឡើងដោយ JICA។ នៅពេលខ្ញុំចូលទៅក្នុងថ្នាក់រៀន ខ្ញុំឃើញស្លាកទង់ជាតិជប៉ុនត្រូវបានបិតលើឧបករណ៍តន្ត្រីនីមួយៗ។ រាល់ពេលដែលខ្ញុំឃើញទិដ្ឋភាពនោះ ខ្ញុំមានអារម្មណ៍ថាការគាំទ្រ និងការលើកទឹកចិត្តពីប្រទេសជប៉ុនដ៏ឆ្ងាយ កំពុងឈានមកដល់បេះដូងខ្ញុំយ៉ាងស្ងប់ស្ងាត់។

បន្ទប់រៀនស្ងប់ស្ងាត់ និងពេលវេលានៃការស្ទាក់ស្ទើរ

នៅពេលដែលខ្ញុំត្រូវបង្រៀនគ្រូ ដែលមិនមានបទពិសោធន៍តន្ត្រី ខ្ញុំបានស្ទាក់ស្ទើរយ៉ាងខ្លាំងថា តើគួរចាប់ផ្តើមបង្រៀនពីអ្វីទៅមុន ទើបល្អ។ នៅក្នុងបន្ទប់រៀនធំទូលាយ និង(ស្ងប់)ស្ងាត់ ខ្ញុំបានស្រមៃថា ថ្ងៃណាមួយ បន្ទប់នេះនឹងពេញទៅដោយសម្លេងឧបករណ៍តន្ត្រី។

ហើយថ្ងៃនោះបានមកដល់លឿន ជាងអ្វីដែលខ្ញុំគិត។ សិស្សៗនៃក្លឹបតន្ត្រីដែលត្រូវបានបង្កើតឡើងជាលើកដំបូង បានមកពេញបន្ទប់រៀន។ នៅពេលដែលបន្ទប់រៀនដែលធ្លាប់ស្ងប់ស្ងាត់ ត្រូវបានបំពេញដោយសំណើច និងសម្លេងតន្ត្រី ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំមកទីនេះ គឺពិតជាត្រឹមត្រូវ»។

IMG_7885.JPG

សំណើច និងចង្វាក់បានបំពេញបន្ទប់រៀន

នៅក្នុង BTEC មេរៀនតន្ត្រីលើកដំបូងបានចាប់ផ្តើម។ ចង្វាក់របស់តាំបូរីន និងកាស្តាណេតបានលាន់ឡើង ហើយជាមួយនឹងសម្លេងត្រីអង់ហ្គល បទចម្រៀង « ពន្លឺផ្កាយភ្លឺភ្លែតៗ» ក៏លាន់មកពេញបន្ទប់រៀន។

នៅលើមុខគ្រូដែលមើលទៅមានភាពបារម្ភ និងនៅលើមុខសិស្សដែលមានភាពខ្មាស់អៀនបន្តិច ស្នាមញញឹមបានលេចឡើងដោយធម្មជាតិ។

IMG_9383.jpg

ការរាំ ផ្សារភ្ជាប់ជាមួយសំណើច

បទភ្លេងប្រពៃណីខ្មែរ ដែលពួកយើងបានរាំរួមគ្នាជាមួយសិស្សៗ។ ពួកយើងរាំរបាំប្រពៃណីបរទេសម្តងហើយម្តងទៀតបណ្តើរ សើចខ្លាំងៗបណ្តើរ លាន់ពេញបន្ទប់រៀន។

វាជាពេលវេលាដែលខ្ញុំបានស្គាល់យ៉ាងជ្រាលជ្រៅពីបេះដូងថា តន្ត្រីគ្មានព្រំដែនឡើ

IMG_9523.jpg

ជំហានតូចៗ

ហើយឥឡូវនេះ ខ្ញុំបានបោះជំហានតូចមួយ។

ជំហាននោះកំពុងប្រាប់ខ្ញុំដោយស្ងាត់ៗឱ្យបន្តដើរទៅមុខទៀត។

IMG_9196.JPG

ដោយក្តីអរគុណ

ចំពោះការដែលខ្ញុំអាចបានឈរនៅទីនោះក្នុងពេលវេលាដ៏អស្ចារ្យបែបនេះ និងចំពោះមនុស្សគ្រប់គ្នាដែលបាននាំខ្ញុំមកដល់ទីនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីបេះដូង។ ខ្ញុំសង្ឃឹមថា នឹងបន្តចែករំលែកភាពរីករាយនៃតន្ត្រីទៅកាន់មនុស្សជាច្រើនទៀត។

ចាប់ពីនេះតទៅ នៅទីនេះ ក៏មានតន្ត្រីដែរ។

2024,3 fukatatani terumi

SHARE

最新記事一覧

JICA海外協力隊サイト関連コンテンツ

  • 協力隊が挑む世界の課題

    隊員の現地での活動をご紹介します

  • JICA 海外協力隊の人とシゴト

    現地の活動・帰国後のキャリアをご紹介します

  • 世界へはばたけ!マンガで知る青年海外協力隊

    マンガで隊員の活動をご紹介します

TOPへ